[helpme_custom_heading custom_heading_text1=”កសិកម្មប្រកបដោយនិរន្តរភាព”]

កម្មវិធីកសិកម្មប្រកបដោយនិរន្តរភាព មានការគ្រប់គ្រងតាមរយៈអង្គការមនុស្សចាស់ និងសមាគមមនុស្សចាស់(OPA) មានគោលបំណងពង្រឹងសមត្ថភាពកសិករក្នុងតំបន់គោលដៅ និងអភិវឌ្ឍការអនុវត្តកសិកម្មដែលមានតម្លៃទាបមិនប៉ះពាល់ដល់បរិស្ថាន និងគ្មានសារធាតុគីមី។ ប្រហែល ៨០% នៃប្រជាជននៅកម្ពុជាប្រកបរបរចិញ្ចឹមជីវិតដោយការធ្វើកសិកម្មខ្នាតតូច។ តំបន់គោលដៅរបស់អង្គការមនុស្សចាស់កម្ពុជា ស្ថិតនៅភាគពាយព្យនៃប្រទេសកម្ពុជា ដែលជាតំបន់មានដីសម្បូរដោយជីជាតិ និងអាកាសធាតុអំណោយផលដល់ការផលិតស្រូវ បន្លែ និងផ្លែឈើត្រូពិច។

សួនបន្លែ

ការងាររបស់អង្គការមនុស្សចាស់កម្ពុជា និងសមាគមមនុស្សចាស់ ធ្វើការជាមួយមនុស្សចាស់ដើម្បីកសាងសមត្ថភាពបច្ចេកទេស និងជំនាញនៃការថែទាំសួនបន្លែតាមបែបទំនើប។ សមាជិកសមាគមមនុស្សចាស់ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មសរីរាង្គ និងថ្នាំសំលាប់សត្វល្អិតសម្រាប់ថែសួនបន្លែជាលក្ខណៈបុគ្គល។ គោលបំណងគឺដើម្បីឱ្យមនុស្សចាស់បង្កើនកផលិតផលពីការដាំដុះដែលអាចចិញ្ចឹមគ្រួសារបានទាំងមូល។ ពួកគេក៏អាចបង្កើតប្រាក់ចំណូលពីការលក់ផលិតផលទៅកាន់ទីផ្សា នៅពេលដែលពួកគេដាំបានលើសពីតម្រូវការក្នុងគ្រួសាររបស់ពួកគេ។

ស្រូវ និងគ្រាប់ពូជ

តាមរយៈកម្មវិធីកសិកម្មប្រកបដោយនិរន្តរភាព កសិករវ័យចំណាស់ទទួលបានស្រូវ និងគ្រាប់ពូជដែលធន់នឹងទឹកជំនន់ និងគ្រោះរាំងស្ងួត។ កម្មវិធីផ្តោតសំខាន់លើការស្វែងរកដំណោះស្រាយ សម្រាប់ការប្រែប្រួលអាកាសធាតុសម្រាប់កសិករ។ មនុស្សជាច្រើននៅក្នុងភូមិប្រឈមនឹងហានិភ័យដូចជា ទឹកជំនន់ ឬគ្រោះរាំងស្ងួត ដូច្នេះវាសំខាន់ណាស់សម្រាប់ដំណាំដែលមានភាពធន់ទ្រាំនឹងអាកាសធាតុទាំងនេះ។ វាបានធានានូវសន្តិសុខស្បៀង និងគុណប្រយោជន៍ដល់សុខភាពរយៈពេលវែងសម្រាប់កសិករវ័យចំណាស់ និងគ្រួសាររបស់ពួកគាត់។

គោយន្តកន្ត្រៃ

ចាប់តាំងពីឆ្នាំ២០១២ មកអង្គការមនុស្សចាស់កម្ពុជា បានផ្គត់ផ្គង់គោយន្តដល់សមាគម សំរាប់ការប្រើប្រាស់ក្នុងវិស័យកសិកម្មក្នុងសមាគម។ សមាគមមនុស្សចាស់ជាអ្នកថែរក្សា និងគ្រប់គ្រងការប្រើប្រាស់គោយន្តទាំងនេះ ដូច្នេះសមាជិកសមាគមក្នុងមូលដ្ឋានទាំងអស់អាចទទួលបានសេវាកម្មនេះដោយការជួលវាក្នុងតម្លៃទាប។

គោយន្តជួយដល់កសិករឱ្យបង្កើតផលចំណេញកាន់តែច្រើន និងប្រមូលផលដំណាំកាន់តែច្រើនដើម្បីធានានូវប្រាក់ចំណូលរបស់ពួកគាត់។ ថ្លៃជួលគោយន្តបានយកទៅប្រើប្រាស់ក្នុងកម្មវិធីផ្សេងទៀតរបស់សមាគម ដែលជួយលើកកម្ពស់ជីវភាពរបស់សមាជិកសមាគមមនុស្សចាស់ដែលងាយរងគ្រោះ និងក្រីក្របានមួយកម្រិតទៀត។

page14image63332688