[helpme_custom_heading custom_heading_text1=”កម្មវិធីបង្កើតប្រាក់ចំណូល” custom_heading_text2=”-” custom_heading_text3=”អាជីវកម្មខ្នាតតូច”]

ការបណ្តុះបណ្តាលអាជីវកម្មខ្នាតតូច គឺជាកម្មវិធីបង្កើតប្រាក់ចំណូលដែលគាំទ្រដោយអង្គការមនុស្សចាស់កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)។ កម្មវិធីនេះផ្តោតលើការអភិវឌ្ឍជំនាញរបស់សមាជិកសមាគមមនុស្សចាស់ ជាពិសេសអ្នកដែលមកពីគ្រួសារក្រីក្រ និងមានសមាជិកជាមនុស្សចាស់។ ការអភិវឌ្ឍចំណេះដឹងនេះផ្តោតទៅលើទីផ្សារ ប្រតិបត្តិការអាជីវកម្ម និងវិធីសាស្រ្តផ្សេងទៀតដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ជីវភាពរស់នៅជាមូលដ្ឋាន។

នៅឆ្នាំ២០១៣ មនុស្សចាស់ចំនួន ១២៦នាក់ មកពី ២១ភូមិ ត្រូវបានជ្រើសរើសសម្រាប់ការបណ្តុះបណ្តាល ដោយក្នុងនោះប្រហែលជា ៧៥%ជាស្ត្រី ហើយសិក្ខាកាមភាគច្រើនជាមេគ្រួសារ។ ប្រជាជនមកពីគ្រួសារក្រីក្រ ត្រូវបានផ្តល់អាទិភាពក្នុងការចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលអាជីវកម្មខ្នាតតូច។ សិក្ខាកាម និងសមាជិកសមាគ ត្រូវបានផ្តល់ជូនការតាមរយៈការចែករំលែកពីបទពិសោធន៍ជោគជ័យ (SCR) ដែលវាជាវិធីសាស្រ្តសាមញ្ញមួយសម្រាប់ការបណ្តុះបណ្តាលក្រៅផ្លូវការនៅតាមភូមិ។ ដោយមានម្ចាស់អាជីវកម្មខ្នាតតូចក្នុងតំបន់ចែករំលែកជំនាញអាជីវកម្ម និងចំណេះដឹងដល់សិក្ខាកាម ក៏ដូចជាចូលរួមវិភាគទានដើមទុនដំបូងដើម្បីចាប់ផ្តើមអាជីវកម្មខ្នាតតូច។ សកម្មភាពអាជីវកម្មខ្នាតតូចផ្តល់ឱកាសដល់គ្រួសារក្រីក្រដើម្បីចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។

សកម្មភាពអាជីវកម្មខ្នាតតូចនៅក្នុងកម្មវិធីនេះមាន៖

  • សិប្បកម្មធ្វើដោយដៃ
  • កាត់ដេរសម្លៀកបំពាក់
  • លក់គ្រឿងទេស
  • ជួសជុលកង់ (ប៉ះកង់ម៉ូតូ)
  • ការចិញ្ចឹមសត្វ ជ្រូក មាន់ និងទា។