[helpme_custom_heading custom_heading_text1=”កម្មវិធីបង្កើតប្រាក់ចំំណូល” custom_heading_text2=”-” custom_heading_text3=”ទុនបង្វិល”]

អង្គការមនុស្សចាស់ បង្កើតបង្កើតកម្មវិធីទុនបង្វិល ដោយយកអត្រាការប្រាក់ទាបជាមួយសមាគមមនុស្សចាស់ (ក្រុមជួយខ្លួនឯងសម្រាប់មនុស្សចាស់) ក្នុងគោលបំណងកែលម្អសន្តិសុខហិរញ្ញវត្ថុរបស់មនុស្សចាស់នៅក្នុងសហគមន៍គោលដៅ ក៏ដូចជាផ្តល់ឲ្យសមាមគមមនុស្សចាស់ជាមួយប្រភពប្រាក់ចំណូលប្រកបដោយនិរន្តរភាព។ ខុសពីមីក្រូហិរញ្ញវត្ថុឯកជន ការប្រាក់ដែលទទួលបានពីកម្មវិធីទុនបង្វិលត្រូវបានប្រគល់ជូនសមាគមមនុស្សចាស់ សម្រាប់ជាប្រយោជន៍ទូទៅរបស់មនុស្សចាស់នៅក្នុងសហគមន៍។ សមាគមមនុស្សចាស់មានសេរីភាពក្នុងការជ្រើសរើសវិធីសាស្រ្តសងត្រឡប់មកវិញ។ ជាធម្មតា សមាគមមនុស្សចាស់ផ្តល់ទុនដល់សមាជិកសម្រាប់សកម្មភាពបង្កើតប្រាក់ចំណូល (ធនាគារស្រូវ ធនាគារគោ) សកម្មភាពសង្គមដូចជាមូលនិធិបុណ្យសពការមកពិនិត្យសុខភាពជាដើម។  សមាគមមនុស្សចាស់អាចផ្តល់មូលនិធិសង្គមដល់សកម្មភាព ហេដ្ឋារចនាសម្ព័ន្ធ និងពិធីបុណ្យសពសម្រាប់មនុស្សចាស់ដែលក្រីក្រ ឬប្រើទុនបង្វិលដើម្បីចាប់ផ្តើមអាជីវកម្មសង្គម។