[helpme_custom_heading custom_heading_text1=”ការបង្កើត” custom_heading_text2=”ប្រាក់ចំណូល”]

មនុស្សចាស់នៅកម្ពុជាងាយរងគ្រោះដោយសារអសន្តិសុខហិរញ្ញវត្ថុ ហើយជារឿយៗត្រូវបង្ខំចិត្តយកប្រាក់កម្ចីដែលមានការប្រាក់ខ្ពស់ ដើម្បីទូទាត់ថ្លៃដើមធ្វើកសិកម្ម​ ឬអាជីវកម្ម។ មនុស្សចាស់ជាច្រើនប្រឈមនឹងការកើនឡើងនៃចំណាយក្នុងការរស់នៅដោយសារបញ្ហាសុខភាព និងការតស៊ូដើម្បីសងប្រាក់កម្ចី។ អង្គការមនុស្សចាស់កម្ពុជា និងសមាគមមនុស្សចាស់ធ្វើការជាមួយគ្នានៅក្នុងភូមិនីមួយៗ ដើម្បីបង្កើតគម្រោងបង្កើតប្រាក់ចំណូលសម្រាប់មនុស្សចាស់ដែលត្រូវការសន្តិសុខប្រាក់ចំណូល។ គម្រោងទាំងនេះមានគោលបំណងដើម្បីអភិវឌ្ឍប្រកបដោយនិរន្តរភាព និងជាវិធីសាស្ត្ររាប់បញ្ចូលមនុស្សចាស់ទៅក្នុងកម្មវិធីបង្កើតប្រាក់ចំណូល។ អង្គការមនុស្សចាស់ និងសមាគមមនុស្សចាស់បានបង្កើតគំរោងនេះ តាមរយៈការបង្កើតធនាគារគោ ធនាគារស្រូវ និងប្រាក់កម្ចីជាមូលនិធិទុនបង្វិល។

វគ្គបណ្តុះបណ្តាលអាជីវកម្មខ្នាតតូច

ការបណ្តុះបណ្តាលអាជីវកម្មខ្នាតតូច គឺជាកម្មវិធីបង្កើតប្រាក់ចំណូលដែលគាំទ្រដោយអង្គការមនុស្សចាស់កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)។ កម្មវិធីនេះផ្តោតលើការអភិវឌ្ឍជំនាញរបស់សមាជិកសមាគមមនុស្សចាស់ ជាពិសេសអ្នកដែលមកពីគ្រួសារក្រីក្រ និងមានសមាជិកជាមនុស្សចាស់។ ការអភិវឌ្ឍចំណេះដឹងនេះផ្តោតទៅលើទីផ្សារ ប្រតិបត្តិការអាជីវកម្ម និងវិធីសាស្រ្តផ្សេងទៀតដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ជីវភាពរស់នៅជាមូលដ្ឋាន។

នៅឆ្នាំ២០១៣ មនុស្សចាស់ចំនួន ១២៦នាក់ មកពី ២១ភូមិ ត្រូវបានជ្រើសរើសសម្រាប់ការបណ្តុះបណ្តាល ដោយក្នុងនោះប្រហែលជា ៧៥%ជាស្ត្រី ហើយសិក្ខាកាមភាគច្រើនជាមេគ្រួសារ។ ប្រជាជនមកពីគ្រួសារក្រីក្រ ត្រូវបានផ្តល់អាទិភាពក្នុងការចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលអាជីវកម្មខ្នាតតូច។ សិក្ខាកាម និងសមាជិកសមាគ ត្រូវបានផ្តល់ជូនការតាមរយៈការចែករំលែកពីបទពិសោធន៍ជោគជ័យ (SCR) ដែលវាជាវិធីសាស្រ្តសាមញ្ញមួយសម្រាប់ការបណ្តុះបណ្តាលក្រៅផ្លូវការនៅតាមភូមិ។ ដោយមានម្ចាស់អាជីវកម្មខ្នាតតូចក្នុងតំបន់ចែករំលែកជំនាញអាជីវកម្ម និងចំណេះដឹងដល់សិក្ខាកាម ក៏ដូចជាចូលរួមវិភាគទានដើមទុនដំបូងដើម្បីចាប់ផ្តើមអាជីវកម្មខ្នាតតូច។ សកម្មភាពអាជីវកម្មខ្នាតតូចផ្តល់ឱកាសដល់គ្រួសារក្រីក្រដើម្បីចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។

សកម្មភាពអាជីវកម្មខ្នាតតូចនៅក្នុងកម្មវិធីនេះមាន៖

  • សិប្បកម្មធ្វើដោយដៃ
  • កាត់ដេរសម្លៀកបំពាក់
  • លក់គ្រឿងទេស
  • ជួសជុលកង់ (ប៉ះកង់ម៉ូតូ)
  • ការចិញ្ចឹមសត្វ ជ្រូក មាន់ និងទា។

ធនាគារគោ

ធនាគារគោ គឺជាសេវាកម្មបង្កើតប្រាក់ចំណូលប្រកបដោយនិរន្តរភាព ដែលគាំទ្រដល់ជីវភាពរបស់ប្រជាកសិករនៅទូទាំង ៤៦ភូមិ ចាប់តាំងពីឆ្នាំ២០០៧។

ដើម្បីបង្កើតធនាគារគោ អង្គកាមនុស្សចាស់បានចូលរួមផ្តល់ជូនគោចំនួន ៥ក្បាល និងការបណ្តុះបណ្តាលអំពីរបៀបគ្រប់គ្រងធនាគារគោក្នុងសមាគមនីមួយៗ។ កម្មវិធីធនាគារគោត្រូវបានចាត់ចែង និងគ្រប់គ្រងដោយសមាជិកសមាគមមនុស្សចាស់។ សមាគមជ្រើសរើស និងបណ្តុះបណ្តាលអ្នកទទួលផល ដែលមានការកត់ត្រាទិន្ន័យ និងការអនុវត្តក្នុងការចិញ្ចឹម ។

អ្នកទទួលជំនួយ  គឺជាសមាជិកសមាគមមនុស្សចាស់នៅក្នុងមូលដ្ឋាន និងជាកសិករវ័យចាស់ដែលមានដីគ្រប់គ្រាន់សម្រាប់សង់ក្រោលគោ។ រាល់កូនគោទីមួយ និងទីបីត្រូវបានផ្តល់ឱ្យធនាគារគោជាការសងប្រាក់ ខណៈពេលដែលកសិករអាចរក្សាទុករាល់កូនគោទីពី និងកូនគោទីបួនដែលកើត។ បន្ទាប់ពីមួយឆ្នាំកសិករ នឹងមិនមានបំណុលទេ ដោយគាត់ទទួលបាននូវប្រាក់ចំណូលយ៉ាងច្រើន។ លាមកគោអាចត្រូវបានប្រើជាជីគ្មានជាតិគីមី ដែលមានសុខភាពល្អសម្រាប់ដាំស្រូវ និងបន្លែ ដោយចំណាយតិច សម្រាប់កសិករក្រីក្រពួកគេអាចកាត់បន្ថយប្រាក់លើការជួលត្រាក់ទ័រ ដូច្នេះគេអាចប្រើគោឲ្យភ្ជួរលើដីស្រែរបស់ពួកគេបាន។

អត្ថប្រយោជន៍ជាច្រើនពីធនាគារគោមាន៖

  • កសិករម្នាក់អាចលក់គោបានក្នុងតម្លៃប្រហែល ៥០០ដុល្លារ ដោយធានានូវប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់ចាយវាយលើការសិក្សារបស់កូនៗ ឬថែទាំសុខភាព និងការចំណាយប្រចាំថ្ងៃ
  • ការចិញ្ចឹមសត្វធ្វើឱ្យកសិករវ័យចាស់អាចមានភាពសកម្មផ្នែករាងកាយនៅពេលពួកគាត់ទៅរកស្មៅ និងថែទាំសត្វគោ
  • ការផ្សារភ្ជាប់គ្នារវាងសង្គម និងអន្តរជំនាន់ កើតឡើងនៅពេលពួកគាត់បង្រៀនជំនាញដល់កូនៗ និងចៅៗ។

ធនាគារស្រូវ

ធនាគារស្រូវ គឺជាសហគ្រាសសង្គមមួយប្រកបដោយនិរន្តរភាពដែលផ្តល់សន្តិសុខស្បៀងអាហារសម្រាប់មនុស្សចាស់ និងគ្រួសាររបស់ពួកគាត់។ ធនាគារស្រូវជាង១០០ ត្រូវបានបង្កើតឡើងដោយអង្គការមនុស្សចាស់កម្ពុជា ចាប់តាំងពីឆ្នាំ២០០៦។

ដើម្បីបង្កើតធនាគារស្រូវអង្គការមនុស្សចាស់កម្ពុជាបានផ្តល់ជូនពូជស្រូវ ៤ទៅ៥តោន និងការបណ្តុះបណ្តាលក្នុងការគ្រប់គ្រងទៅកាន់សមាគមនីមួយៗ។ កម្មវិធីធនាគារស្រូវនីមួយៗ ត្រូវបានចាត់ចែង និងគ្រប់គ្រងដោយសមាជិកសមាគមមនុស្សចាស់ក្នុងភូមិ។ សមាជិកអាចខ្ចីពូជសម្រាប់ធ្វើកសិកម្ម ឬស្បៀងអាហារក្នុងអត្រាការប្រាក់ទាប។ ការប្រាក់ដែលទទួលបានពីការខ្ចី បានប្រើដើម្បីបង្កើនទុនស្រូវ ប្រើប្រាស់សម្រាប់ការចំណាយរដ្ឋបាល និងគាំទ្រដល់សមាជិកសមាគមមនុស្សចាស់ដែលក្រីក្រ និងងាយរងគ្រោះ។

នេះមានន័យថាប្រជាកសិករលែងត្រូវការខ្ចីគ្រាប់ពូជ និងស្រូវទៀតហើយជាមួយនឹងការសងការប្រាក់ខ្ពស់ពីអាជីវកម្មខ្នាតតូចផ្សេងទៀតនៅខាងក្រៅភូមិហើយរាល់សកម្មភាពសេដ្ឋកិច្ចគឺស្ថិតនៅក្នុងភូមិ។