[helpme_custom_heading custom_heading_text1=”អង្គការមនុស្សចាស់” custom_heading_text2=”អន្តរជាតិ”]

អង្គការមនុស្សចាស់កម្ពុជា ពិតជាមានមោទនៈភាពដែលបានសហការ និងចូលជាសមាជិកនៃអង្គការមនុស្សចាស់អន្តរជាតិ

អង្គការមនុស្សចាស់អន្តរជាតិ បានចាប់ផ្តើមឡើងនៅឆ្នាំ១៩៨៣ ដោយមានអង្គការស្ថាប័នចំនួន៥ ដែលមានទីតាំងនៅប្រទេស កាណាដា កូឡុំប៊ី កែនយ៉ា ឥណ្ឌា និងចក្រភពអង់គ្លេស។ គោលបំណងរបស់អង្គការមនុស្សចាស់អន្តរជាតិ គឺដើម្បីផ្តល់នូវបណ្តាញដ៏រឹងមាំមួយ ដើម្បីគាំទ្រដល់មនុស្សចាស់នៅទូទាំងពិភពលោក។

មនុស្សវ័យចាស់កំពុងតែផ្លាស់ប្តូរពិភពលោក ដោយនាំមកទាំងបញ្ហាប្រឈម និងឱកាស។ គិតត្រឹមឆ្នាំ ២០៥០ ចំនួនប្រជាជន ២០% នៅលើពិភពលោកនឹងមានអាយុលើសពី ៦០ឆ្នាំ។ បច្ចុប្បន្នបណ្តាញអង្គការមនុស្សចាស់អន្តរជាតិមានស្ថាប័នជាសមាជិកចំនួន ១៤៩ស្ថាប័ន មកពី ៨៧ប្រទេស។ បណ្តាញអង្គការមនុស្សចាស់អន្តរជាតិគឺជាចលនាសកលដ៏ពិតប្រាកដមួយ ដើម្បីជម្រុញឲ្យមានការផ្លាស់ប្តូរ។ អង្គការមនុស្សចាស់ទាំងអស់មានគោលបំណងរួមមួយ គឺបង្កើតពិភពលោកដែលមានលក្ខណៈសមរម្យសំរាប់មនុស្សចាស់ ហើយពួកគាត់អាចរស់នៅប្រកបដោយសុវត្ថិភាព​ សុខភាព​ និងសេចក្តីថ្លៃថ្នូរ។