[helpme_custom_heading custom_heading_text1=”អង្គការមនុស្សចាស់” custom_heading_text2=”កម្ពុជា”]

អង្គការមនុស្សចាស់កម្ពុជា គឺជាស្ថាប័ននាំមុខគេដែលធ្វើការជាមួយមនុស្សចាស់ក្នុងប្រទេសកម្ពុជា។​ អង្គការមនុស្សចាស់កម្ពុជាបានធ្វើនៅទូទាំងខេត្តចំនួន៣ មានខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប និងខេត្តដទៃទៀតនៃប្រទេសកម្ពុជា។

ចាប់តាំងពីឆ្នាំ១៩៩២ មកអង្គការមនុស្សចាស់កម្ពុជាបានធ្វើការដើម្បីមនុស្សចាស់នៅកម្ពុជា ស្របតាមទស្សនៈវិស័យ ដើម្បីផ្តល់សិទ្ធិអំណាចដល់មនុស្សចាស់ និងសហគមន៍របស់ពួកគេ។ អង្គការមនុស្សចាស់កម្ពុជា និងសហគមន៍រួមគ្នាកាត់បន្ថយការរើសអើងទៅលើមនុស្សចាស់ ដើម្បីកសាងសង្គមមួយដោយមានការរាប់បញ្ចូលទាំងមនុស្សចាស់ តាមរយៈការសិក្សាស្រាវជ្រាវ និងបង្កើតគោលការណ៍ដែលមាននិរន្តរភាព ទាំងផ្នែកសេដ្ឋកិច្ច និងសន្តិសុខសុវត្ថិភាព។

អង្គការមនុស្សចាស់កម្ពុជា ធ្វើការជាមួយសាធារណៈជនទូទៅដែលជាវិធីសាស្រ្តមួយដើម្បីបង្កើតដំណោះស្រាយរួម សម្រាប់បញ្ហាប្រឈមរបស់មនុស្សចាស់។ អង្គការមនុស្សចាស់ក៏បានគាំទ្រកម្មវិធីជាច្រើនទៀត ដែលផ្តោតលើវិស័យស្នូលចំនួន៨​ ដូចជា     សុខភាព ការគាំទ្រការថែទាំតាមផ្ទះ ការទទួលបានទឹកស្អាតប្រើប្រាស់ ការបង្កើតប្រាក់ចំណូល ការដាក់បញ្ចូលវប្បធម៌សង្គម ការចូលរួមអភិបាលកិច្ច ការជម្រុញឲ្យទទួលបានសិទ្ធិមនុស្សចាស់ ការកៀរគរធនធាន និងបរិស្ថាន។

អង្គការមនុស្សចាស់កម្ពុជា ធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួង និងមន្ទីរមួយចំនួន ក្នុងន័យធ្វើឲ្យសម្រេចបានគោលដៅនៃការធ្វើឲ្យប្រសើរឡើងនូវជីវិតក្នុងការរស់នៅរបស់មនុស្សចាស់នៅកម្ពុជា។

អង្គការមនុស្សចាស់កម្ពុជា ត្រូវបានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃ១២​​ ខែធ្នូ ឆ្នាំ២០១២។ សូមចុចត្រង់នេះដើម្បីអានអក្សរជាភាសា ខ្មែរអង់គ្លេស (លិខិតលេខ ១៧៥៥ សជណ) ។

អង្គការមនុស្សចាស់កម្ពុជា នៅតែបន្តធ្វើការដើម្បីកសាងអនាគតមួយ ដែលមនុស្សចាស់គ្រប់រូបនាំមកនូវភាពថ្លៃថ្នូរ ភាពសកម្ម សុខភាពល្អ និងសុវត្ថិភាពជីវិត។

ប្រវត្តិនៃអង្គការមនុស្សចាស់កម្ពុជា